ស្រោម​ជើង​ឆ្លាតវៃ ផលិត​សម្រាប់​ទារក មួយ​គូ​ថ្លៃ​ដល់ ៣០០ ដុល្លារ

ID: 35
View: 810
Date: 21-Feb-2018 17:21

Description

រោគ​សញ្ញា​នៃ​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ SIDS បណ្ដាល​ឲ្យ​ទារក​ដេក​ស្លាប់​ភ្លាមៗ​ទាំង​គ្មាន​មូលហេតុ ប្រហែល ៣ ៧០០ នាក់ គិត​ត្រឹម​ឆ្នាំ ២០១៥។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី CDC បាន​ស្រាវជ្រាវ។​

ដើម្បី​បញ្ចប់​រឿងរ៉ាវ​គួរ​ឲ្យ​ខ្លាច​រអាលមួយ​នេះ ស្រោមជើង​ឆ្លាតវៃ Owlet Smart Sock ក៏បាន​ប្រកាស​លក់​នៅ​លើ​ទីផ្សារ។​

ផ្អែក​តាម​ស្រ្តី​ម្នាក់​មាន​ឈ្មោះ Jeniece Pettitt ដើម្បី​បញ្ចៀស​រឿង​ហេតុ​មិន​ល្អ អ្នក​ស្រី​បាន​ទិញ​ស្រោមជើង​ពិសេស​សម្រាប់​ទារក​របស់ខ្លួន ដែល​ទើប​កើត​កាល​ពី​ខែ​តុលា។

ក្នុង​តម្លៃ ២៩៩ ដុល្លារ ផលិតផល Owlet មាន​បច្ចេកវិទ្យា​ឥត​ខ្សែ​ត្រួត​ពិនិត្យ​នៅ​ចង្វាក់​បេះដូង​ និង​កម្រិត​អុកស៊ីហ្សែន​របស់​ទារក ហើយ​ជូន​ដំណឹង​នូវ​ព័ត៌មាន​ទាំង​ឡាយ ទៅ​កាន់​ឧបករណ៍​មួយ​ផ្សេង​ទៀត​ ដែល​អ្នក​អាច​តម្កល់​ទុក​នៅ​ទីតាំង​ណា​មួយ​ក្នុង​ចម្ងាយ ៣០ ម៉ែត្រ។ បើ​កាល​ណា​ចាប់​បាន​ថា​ចង្វាក់​បេះដូង​ទារក​មាន​ការ​ប្រែប្រួល​ដល់​ចំណុច​គ្រោះថ្នាក់ ភ្លាម​នោះ​នឹង​បន្លឺ​សំឡេង​រោទ៍។